ការស្រាវជ្រាវថ្មីមួយ បានបង្ហាញថា ការចំណាយពេលអង្គុយច្រើន
អាចបង្កើនហានិភ័យ នៃជំងឺមហារីក ចំពោះស្ត្រី ប៉ុន្តែ
វាហាក់ដូចជាមិនមានឥទ្ធិពលដូចគ្នា ទៅលើបុរសនោះទេ។
វេជ្ជបណ្ឌិត អាល់ហ្វា ផាថេល (Alpa Patel) បាននិយាយថា
ការចំណាយពេលអង្គុយយូរ ត្រូវបានផ្សារភ្ជាប់ជាមួយនឹង
ការកើនឡើងហានិភ័យសរុប នៃជំងឺមហារីកចំពោះស្ត្រី ហើយជាពិសេស
ជំងឺមហារីកសុដន់ និងក្រពេញអូវែ។ ប៉ុន្តែ ពេលនៃការអង្គុយ
មិនត្រូវបានផ្សារភ្ជាប់ជាមួយនឹង ហានិភ័យនៃជំងឺមហារីក
ចំពោះបុរសនោះទេ។
វេជ្ជបណ្ឌិតម្នាក់ បាននិយាយថា សារពីការស្រាវជ្រាវនេះ គឺច្បាស់។
វេជ្ជបណ្ឌិត ផាវឡូ បូហ្វេថា (Paolo Boffetta) បាននិយាយថា
ការជំរុញឱ្យបន្ថយ រយៈពេលនៃការអង្គុយ នឹងមានឥទ្ធិពល
លើការធ្វើលំហាត់ប្រាណ ជាមួយនឹងឥទ្ធិពលវិជ្ជមាន លើជំងឺមហារីក
និងជំងឺរ៉ាំរ៉ៃដទៃទៀត។
ការស្រាវជ្រាវ ដែលត្រូវបានចេញផ្សាយ នៅក្នុងកាសែត Cancer
Epidemiology, Biomarkers & Prevention បានមើលទៅលើលទ្ធផលលើបុរស
និងស្ត្រីជាង ១៤៦.០០០ នាក់ ដែលមិនមានជំងឺមហារីក នៅពេលចាប់ផ្តើម
នៅក្នុងការស្រាវជ្រាវ និងបានតាមដានពីឆ្នាំ ១៩៩២ ដល់ឆ្នាំ២០០៩។
អំឡុងពេលនោះ អ្នកចូលរួមជិត ៣១.០០០ បានវិវត្តទៅជាជំងឺមហារីក។
ការចំណាយពេលអង្គុយ អំឡុងពេលទំនេរ ត្រូវបានផ្សារភ្ជាប់ជាមួយនឹង
ការកើនឡើងហានិភ័យ នៃជំងឺមហារីក ចំពោះស្ត្រីដល់ទៅ ១០ ភាគរយ
ក្រោយពីអ្នកស្រាវជ្រាវ បានមើលពីកត្តាហានិភ័យ ដូចជា
ការធ្វើលំហាត់ប្រាណ និងទម្ងន់។ ទោះជាយ៉ាងណាក៏ដោយ
មិនមានការផ្សារភ្ជាប់
ដែលត្រូវបានរកឃើញចំពោះបុរសទេ។ ក្នុងចំណោមស្ត្រី
ជំងឺមហារីកជាក់លាក់ ដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹង
កម្រិតខ្ពស់នៃការអង្គុយ អំឡុងពេលទំនេរ គឺជំងឺមហារីកឈាម
ជំងឺមហារីកសុដន់ និងជំងឺក្រពេញអូវែ។
វេជ្ជបណ្ឌិត Alpa Patel បាននិយាយថា ការស្រាវជ្រាវថ្ងៃក្រោយ
ចាំបាច់ត្រូវឱ្យយល់ច្បាស់ ពីភាពខុសប្លែក ចំពោះការផ្សារភ្ជាប់គ្នា
រវាងបុរស និងស្ត្រី។ វេជ្ជបណ្ឌិត ស្តេហ្វានី បឺនីក (Stephanie
Bernik) បានិយាយថា វាមិនច្បាស់ទេថាហេតុអ្វី ការអង្គុយពេលទំនេរ
នឹងបង្កើនហានិភ័យ នៃជំងឺមហារីកនោះ ប្រសិនបើមិនបញ្ជាក់អំពី
ការថយចុះនៃការធ្វើលំហាត់ប្រាណនោះ៕
ប្រភព៖health
No comments:
Post a Comment