Monday, July 27, 2015

មូលហេតុដែល​អ្នក​គួរ​ដុស​ធ្មេញ​ជាមួយអំបិល

មនុស្សគ្រប់រូបមានការប្រាស្រ័យទាក់ទងគ្នា អាស្រ័យ​លើ​ការ​និយាយ, ការ​សំលឹង​ភ្នែក, ការ​ចាប់​ដៃ និង​ការ​ញញឹម។ បើ​សិន​ជា​អ្នក​គ្មាន​ទំលាប់​ទាំង​នេះ​ទេ អ្នក​ប្រាកដ​ជា​មិន​មាន​ការ​ទំនាក់​ទំនង​ល្អ​ឡើយ​ជាមួយ​អ្នក​ជុំ​វិញ​ខ្លួន​ អ្នក។ មនុស្ស​គ្រប់​គ្នា​ត្រូវ​ការ​ទំនាក់​ទំនង​ជា​ចាំបាច់ យើង​មិន​អាច​រស់នៅ​តែ​ម្នាក់​ឯង ឬ​មិន​និយាយ​
កាន់​អ្នក​ដទៃ​រហូត​បាន​នោះ​ទេ ដូចនេះ​យើង​ត្រូវ​តែ​មាន​ការ​ទំនាក់​ទំនង​ល្អ ត្រូវ​មាន​ភាព​រាក់​ទាក់ មិន​ប្រកាន់​ខ្លួន និង​ចេះ​ឲ្យ​តម្លៃ​អ្នក​ដទៃ​ទើប​ការ​ទំនាក់​ទំនង​កាន់​តែ​ប្រសើរ។
នៅក្នុងអត្ថបទនេះ យើងនឹងលើកពីការថែរក្សាធ្មេញ ដែល​ជា​ចំនុច​មួយ​ដ៏​សំខាន់​ក្នុង​ការ​ទំនាក់​ទំនង​សំរាប់​មនុស្ស​គ្រប់​ គ្នា។ នៅ​ពេល​ដែល​អ្នក​មាន​ធ្មេញ​ស្រស់​ស្អាត គ្មាន​ក្លិន​មាត់ ហើយ​និយាយ​ទៅ​កាន់​អ្នក​ជុំវិញ​ខ្លួន​ដោយ​ញញឹម ដូចនេះ​ហើយ​ការ​ទំនាក់​ទំនង​របស់​អ្នក​កាន់​តែ​ស្និទ្ធ​ស្នាល។ ទោះ​បី​សម័យ​នេះ​ជឿន​លឿន​ក៏​ដោយ ការ​ដុស​ធ្មេញ​ក៏​ជឿន​លឿន មាន​ច្រាស់​ដុស​ធ្មេញ​អគ្គិសនី មាន​ថ្នាំ​ដុស​ធ្មេញ​ផ្សំ​ពី​សារធាតុ​សំខាន់ៗ​ធ្វើ​ឲ្យ​ធ្មេញ​កាន់​តែ​រឹង​ មាំ ប៉ុន្តែ​អ្នក​មិន​គួរ​រំលង​សារធាតុ​មួយ​ដែល​ធ្វើ​ឲ្យ​ធ្មេញ​របស់​អ្នក​រឹង​ មាំ ហើយ​វា​មាន​តម្លៃ​ចេញ​ពី​ធម្មជាតិ ហើយ​ថ្នាំ​ដុស​ធ្មេញ​ទាំង​អស់​មិន​អាច​ខ្វះ​សារធាតុ​នេះ​បាន​ទេ សារធាតុ​នេះ​គឺអំបិល។
នៅក្នុងអំបិលមានសារជាតិកាល់ស្យូម, ម៉ាញេស្យូម, ស៊ីលីកូន, ផូស្វ័រ, សូដ្យូម និង​នីកែលដែក ហើយ​នេះ​គ្រាន់​តែ​ជា​សារជាតិ​មួយ​ចំនួន​នៅ​ក្នុង​អំបិល​តែ​ប៉ុណ្ណោះ។ សារជាតិ​ទាំង​នេះ​អាច​ការពារ និង​ពង្រឹង​អញ្ចាញ​ធ្មេញ, បំបាត់​ក្លិន​មិន​ល្អ​ក្នុង​មាត់ ហើយ​ថែម​ទាំង​ធ្វើ​ឲ្យ​ធ្មេញ​ស និង​ជា​ពិសេស​វា​មាន​ជាតិ​អីយ៉ូត​ច្រើន អាច​ការពារ​បាក់តេរី​នៅ​ក្នុង​មាត់​បាន​យ៉ាងប្រសើរ។
របៀបប្រើប្រាស់៖
  • នៅពេលដែលអ្នកដុសធ្មេញ អ្នក​អាច​ដាក់​អំបិល​តាម​សមមាត្រ​សម​ល្មម​លាយ​ជាមួយ​ថ្នាំ​ដុស​ធ្មេញបាន
  • អ្នកអាចខ្ពុលមាត់ជាមួយទឹកអំបិល ដោយគ្រាន់​តែ​លាយ​អំបិល​កន្លះ​ស្លាប​ព្រា​ចូល​ទៅ​ក្នុង​ទឹក​ក្តៅ​ឧណ្ណៗ ហើយ​ខ្ពុល​ឲ្យ​បាន​រយៈពេល 30 វិនាទី វា​នឹង​អាច​ការពារ​អញ្ចាញ​ធ្មេញ​អ្នក​ឲ្យ​រឹង​មាំ, ទប់​ស្កាត់​បាក់តេរី និង​ការពារ​មិន​ឲ្យ​ពង​មាត់បាន។
  • អំបិលពិតជាមានអត្ថប្រយោជន៍ខ្លាំងណាស់ ពីមួយ​ជំនាន់​ទៅ​មួយ​ជំនាន់ មនុស្ស​គ្រប់​គ្នា​ត្រូវ​ការ​អំបិល​ក្នុង​ការ​ប្រើ​ប្រាស់​ជា​ប្រចាំ​ថ្ងៃ​ មិន​អាច​ខ្វះ​បាន ដោយសារ​តែ​ការ​ប្រើ​ប្រាស់​យ៉ាង​សំបូរ​បែប​របស់​វា ទើប​បាន​ជា​មនុស្ស​ជា​ច្រើន​ដឹង​គុណ ហើយ​មិន​អាច​បោះ​បង់​អំបិល​ចោល​បាន​មក​ដល់​សព្វ​ថ្ងៃនេះ។
  •  
  • ប្រភព៖cambo-report

No comments:

Post a Comment