សម្រស់ គឺជាកត្តាមួយ ដែលសំខាន់ ជាទីបំផុត សំរាប់ មនុស្សទូទៅ មិនថា
មនុស្សប្រុស ឫស្រីឡើយ សុទ្ធតែ កើតមក ចង់អោយ ខ្លួនឯង មានភាព ស្រស់ស្អាត
ជានិច្ច។ ប៉ុន្តែ ពួកគេក៏មានការ ភ័យខ្លាច ផងដែរ នៅលើ ផ្ទៃមុខ របស់គេ
ជាពិសេស គឺបញ្ហាមុន តែម្តង។ ដោយឡែក មានប្រភព ពត៌មាន ពីបរទេសមួយ បាននិយាថា
វីតាមីន B12 អាចជួយអោយ មុនលើស្បែកមុខ ឆាប់បាត់បាន។
បើតាមការ ពិពណ៌នា អ្នកឯកទេស ស្រាវជ្រាវ នៅ Science Translational
Medicine មកពី សាកលវិទ្យាល័យ Calilfornia Los Angeles បានរកឃើញ ថា វីតាមីន
B12 ជាឱសថដ៏ល្អ ក្នុងការកំចាត់ ពពួកបាក់តេរី នៅលើស្បែកមុខ បានយ៉ាងមាន
ប្រសិទ្ធភាព។ លោកអ្នក អាចរក វីតាមីន B12 បានយ៉ាង ងាយស្រួល នៅក្នុងអាហារ
ដូចជា សាច់ ស៊ុត និង ត្រី ដែល អ្នកបរិភោគ រាល់ថ្ងៃ។ លោកបាន បន្តទៀតថា
បើសិនជា មនុស្ស តមអាហារ នោះស្បែក របស់ពួកគេនឹង មានការ ប្រែប្រួល ព្រោះ
តែកង្វះ ជីវជាតិក្នុងខ្លួន ដែលផ្តល់អោយ រាង្គកាយ មិនគ្រប់គ្រាន់ នោះពួកគេ
នឹងត្រូវការ ជំនួស ដូចជាប្រើថ្នាំ ជាដើម។ ប៉ុន្តែ ការប្រើប្រាស់ថ្នាំ
ជាមធ្យោបាយ ដោះស្រាយ បានមួយរយៈ តែប៉ុណ្ណោះ មិនសូវមាន ប្រសិទ្ធភាពខ្ពស់ ដូច
ការញុំាអាហារ ដែលសំបូរ ទៅដោយ ជីវជាតិឡើយ។
មួយវិញទៀត បើផ្ទៃមុខ របស់ពួកគេ កើតមុនហើយ នឹងមាន ស្នាកស្នាម ហើយពួកគេ
នឹងប្រើប្រាស់ គ្រឿងតុប តែងលំអ ដោយយកការ ផាត់មុខ ធ្វើជាជំនួយ ឫក៏ទៅពេទ្យ
ជាដើម។ ក្រោយមក ផ្ទៃមុខ របស់ពួកគេ នឹងប៉ះ គ្រឿងផ្សំ ទាំងអស់នោះ ដោយមានការ
លាយលំ ជាតិគីមី ហើយយូរៗ ទៅផ្ទៃមុខ ចាប់ផ្តើម មានការ ប្រែប្រួល បន្តិចម្តងៗ។
ទោះជាយ៉ាង ណាក៏ដោយ វីតាមីន B12 មិនត្រឹមតែ ធ្វើអោយផ្ទៃមុខ បំបាត់មុន
តែមួយទេ ថែមទាំង ជួយអោយ ស្បែកលើផ្ទៃមុខ មានសំណើម ភ្លឺរលោង ផងដែរ។ អញ្ចឹងហើយ
ប្រិយមិត្ត គួរតែ ញុំាអាហារ អោយគ្រប់ចំនួន បីពេល និងសំបូរទៅ ដោយជីវជាតិ
ទើបមុខនឹង មិនមានមុន តទៅទៀត។
ប្រភព៖cambo-report
No comments:
Post a Comment