ដើម្បីកាត់បន្ថយ ឱកាសនៃការដុះសាច់ច្រមុះ ឬការកើតមានឡើងវិញ បន្ទាប់ពីព្យាបាល អ្នកត្រូវ ៖
• ព្យាបាលការអាលែកស៊ី និងជំងឺហឺត ដោយគ្រូពេទ្យ។
ប្រសិនបើរោគសញ្ញា មានភាពធ្ងន់ធ្ងរ អ្នកត្រូវពិភាក្សា ជាមួយ
គ្រូពេទ្យ
ដើម្បីធ្វើការផ្លាស់ប្តូរ ផែនការព្យាបាល។
• ជៀសវាងការរលាកច្រមុះ ដោយជៀសវាងការដកដង្ហើម រួមជាមួយសារធាតុ
ដែលរួមចំណែកដល់ការរលាកច្រមុះ និងរន្ធនៅក្នុងឆ្អឹង ដូចជា ផ្សែងបារី
សារធាតុគីមី ធូលី និងកំទេចកំទីផ្សេងទៀត។
• អនុវត្តអនាម័យល្អ ដូចជា ការលាងដៃឱ្យបានទៀងទាត់
និងយ៉ាងហ្មត់ចត់ ដែលអាចការពារប្រឆាំង នឹងការឆ្លងមេរោគបាក់តេរី
និងមេរោគ ដែលអាចបង្កឱ្យមាន ការរលាកផ្លូវក្នុងច្រមុះ
និងរន្ធនៅក្នុងឆ្អឹង។
• ប្រើម៉ាស៊ីនផ្ដល់សំណើម នៅក្នុងផ្ទះ ដើម្បីជួយសម្រួល
ដល់ការដកដង្ហើម លំហូរនៃទឹករំអិលនៅក្នុងរន្ធច្រមុះ
ឱ្យមានភាពប្រសើរឡើង និងជួយការពារការស្ទះ និងការរលាកច្រមុះផងដែរ។
• ប្រើទឹកអំបិលលាងច្រមុះ ដើម្បីលាងសម្អាតច្រមុះ
និងអាចបង្កើនលំហូរស្លេស និងការពារបញ្ហាអាលែកស៊ី
និងការរលាកផ្សេងទៀតបានផងដែរ៕
No comments:
Post a Comment