ការធ្វើលំហាត់ប្រាណ នៅក្នុងអំឡុងពេល និងក្រោយពេលអស់រដូវ ផ្តល់នូវអត្ថប្រយោជន៍ជាច្រើន រួមមាន ៖
• ទប់ស្កាត់ការកើនឡើងទម្ងន់ ៖ ជាពិសេស
ចំពោះស្ត្រីដែលមានទំនោរ ទៅរកការបាត់បង់សាច់ដុំ
និងការកើនឡើងជាតិខ្លាញ់នៅពោះ នៅពេលអស់រដូវ ព្រោះថា
ការធ្វើលំហាត់ប្រាណ អាចជួយការពារការឡើងទម្ងន់បាន។
• កាត់បន្ថយហានិភ័យ នៃជំងឺមហារីកសុដន់ ៖ ការធ្វើលំហាត់ប្រាណ
ក្នុងអំឡុងពេល និងក្រោយពេលអស់រដូវ អាចជួយសម្រកទម្ងន់
ឬរក្សាទម្ងន់ឱ្យមានសុខភាពល្អ ដើម្បីការពារជំងឺមហារីកសុដន់។
• ការពង្រឹងឆ្អឹង ៖ ការធ្វើលំហាត់ប្រាណ
អាចពន្យារការបាត់បង់ឆ្អឹង ក្រោយពេលអស់រដូវ ហើយកាត់បន្ថយ
ហានិភ័យនៃការបាក់ឆ្អឹង និងជំងឺពុកឆ្អឹងបាន។
• កាត់បន្ថយហានិភ័យ នៃជំងឺដទៃទៀត ៖ ការឡើងទម្ងន់
បន្ទាប់ពីការអស់រដូវ អាចមានផលប៉ះពាល់ធ្ងន់ធ្ងរ សម្រាប់សុខភាព។
ការលើសទម្ងន់ បង្កើនហានិភ័យនៃជំងឺបេះដូង
និងជំងឺទឹកនោមផ្អែមប្រភេទទី ២។
ការធ្វើលំហាត់ប្រាណទៀងទាត់ អាចទប់ទល់នឹងហានិភ័យទាំងនេះបាន។
• ជំរុញដល់អារម្មណ៍ ៖ ការធ្វើលំហាត់ប្រាណ អាចបង្កើនសុខភាពផ្លូវចិត្ត នៅដំណាក់កាលណាមួយនៃជីវិត បានកាន់តែប្រសើរ៕
ប្រភព៖health
No comments:
Post a Comment