Saturday, July 25, 2015

អាហារូបត្ថម្ភ​ធម្មជាតិ អាច​ពង្រីក​សុដន់ បាន​ដែរឬទេ​?

អាហារូបត្ថម្ភ​ធម្មជាតិ សម្រាប់​ពង្រីក​សុដន់ គឺ​មិន​អាច​ធ្វើឱ្យ​សុដន់ រីក​ធំ​នោះទេ តែ​ផ្ទុយទៅវិញ  វា​បាន​ផ្ដល់ ផលប៉ះពាល់​មួយចំនួន​។ អាហារូបត្ថម្ភ​ធម្មជាតិ សម្រាប់​ពង្រីក​សុដន់​ជាច្រើន ត្រូវបាន​ដាក់​លក់​នៅលើ​ទីផ្សារ​។

​អាហារូបត្ថម្ភ​ធម្មជាតិ សម្រាប់​ពង្រីក​សុដន់ មាន​ផ្ទុក​ទៅដោយ ឱសថ​រុក្ខជាតិ​មួយចំនួន ដូចជា Saw Palmetto និង​ដំឡូងជ្វា​ព្រៃ​។​
​ក្រុមហ៊ុន​ផលិត​អាហារូបត្ថម្ភ​ធម្មជាតិ សម្រាប់​ពង្រីក​សុដន់ បាន​និយាយ​ពី​អត្ថប្រយោជន៍ នៃ​សារធាតុ​ដែល​បាន​ចម្រាញ់ ចេញពី​រុក្ខជាតិ ដែល​គេ​ហៅថា Phytoestrogens ទៅលើ​សុខភាព​សុដន់​។ ​ទោះជា​យ៉ាងណា គ្មាន​ការសិក្សា​ផ្នែក វេជ្ជសាស្ត្រ​ណាមួយ ដែល​បាន​បង្ហាញ​ពី ផលប្រយោជន៍ និង​លទ្ធភាព​ពិតប្រាកដ នៃ​សារធាតុ​ដែល​បាន​ចម្រាញ់​ចេញ​នោះទេ ថា​វា​អាច​ជួយ​ជំរុញ ដល់​ការរីកលូតលាស់ នៃ​ជាលិកា​សុដន់​របស់​ស្ត្រី​នោះ​។ ការសិក្សា​ថ្មី​មួយ បានបង្ហាញ​ថា គ្មាន​ភស្តុតាង​ណាមួយ ដែល​បញ្ជាក់ថា Phytoestrogen ធ្វើឱ្យ​ដង់ស៊ីតេ​ជាលិកា និង​ការរីកលូតលាស់​នៃ​សុដន់ កើន​ឡើង​នោះ​ផងដែរ​។​
​ស្ត្រី អាច​នឹង​មាន​ប្រតិកម្ម​ថ្នាំ​យ៉ាងធ្ងន់ធ្ងរ ប្រសិន​បើ​ស្ត្រី ទទួលទាន​អាហារូបត្ថម្ភ​ធម្មជាតិ សម្រាប់​ពង្រីក​សុដន់ ស្របពេល​ដែល​គាត់ បាន​ទទួលទាន​ឱសថ ប្រឆាំង​នឹង​ឈាមកក ដូចជា Warfarin (Coumadin, Jantoven)។​
​ការរីក​សុដន់ អាច​ជា​ផល​រំខាន នៃ​ការប្រើប្រាស់​ថ្នាំ​មួយចំនួន ដូចជា ការព្យាបាល​ដោយ​អ័រម៉ូន Estrogen  ថ្នាំ​គ្រាប់​ពន្យារកំណើត និង​ថ្នាំ​បំបាត់​ទុក្ខព្រួយ ដូចជា Serotonin Reuptake Inhibitors  រួមទាំង Paroxetine (Paxil) និង Fluoxetine (Prozac, Sarafem)។
​ទោះជា​យ៉ាងណា​ក៏ដោយ ថ្នាំ​ទាំង​នេះ មិន​ត្រូវ​អនុម័ត សម្រាប់​ប្រើប្រាស់​ជា​ឱសថ ដើម្បី​ពង្រីក​សុដន់​នោះឡើយ​។​ ​ប្រសិនបើ​អ្នក​ចង់​បាន​សុដន់​ធំ អ្នក​គួរ​ធ្វើ​លំ​ហាត់ប្រាណ សាច់ដុំ​ទ្រូង​មួយចំនួន ដើម្បី​រក្សា​សុវត្ថិភាព និង​សុខភាព​របស់​រាងកាយ​។ អ្នក​ក៏​អាច​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ អំពី​ជម្រើស​ដែល​មាន​ប្រសិទ្ធភាព​ផ្សេងទៀត ដូចជា ការកែ​សុដន់​ជាដើម​៕

No comments:

Post a Comment