ដើម្បីការពារ កុំឱ្យមុនកើតឡើងសារជាថ្មី អ្នកអាចនឹងបន្តការប្រើប្រាស់ថ្នាំ ឬការព្យាបាលមុនបន្ដទៀត។
អ្នកអាចប្រើថ្នាំ លាបនៅតំបន់ដែលឆាប់កើតមុន ការបន្តប្រើប្រាស់
ការថ្នាំគ្រាប់ពន្យារកំណើត ឬការព្យាបាលដោយពន្លឺ។
ហើយអ្នកក៏អាចអនុវត្តន៍ គន្លឹះមួយចំនួនខាងក្រោមនោះ
ដើម្បីបង្ការការ
កើតមុនផងដែរ រួមមាន ៖
• ការលាងសម្អាតតំបន់ ដែលឆាប់កើតមុនមួយថ្ងៃ ២ ដង
ដើម្បីលាងសម្អាតប្រេង ដែលលើសលប់ និងកោសិកាស្បែក
ដែលងាប់នៅលើស្បែក។ ប៉ុន្តែ ការលាងសម្អាតច្រើនពេក
អាចធ្វើឱ្យស្បែករលាក។ ដូច្នោះ អ្នកត្រូវលាងសម្អាត
តំបន់ដែលងាយរងផលប៉ះពាល់ ថ្នមៗ ជាមួយផលិតផលថែរក្សាស្បែក
ដែលគ្មានជាតិប្រេង។
• ប្រើប្រាស់ក្រែម ឬជែលព្យាបាលមុន ដែលមានសារធាតុផ្សំដូចជា
Benzoyl Peroxide ឬទឹកអាស៊ីតសាលីសាលីចជាដើម
ដើម្បីជួយយកចេញនូវប្រេង ដែលលើសលប់នៅលើស្បែកមុខ។
• ប្រើប្រាស់គ្រឿងសម្អាង ដែលគ្មានជាតិប្រេង ដើម្បីការពារការស្ទះរន្ធញើស។
• លុបលាងគ្រឿងសម្អាងនៅលើមុខ ជាមួយនឹងទឹកសាប៊ូ មុនពេលចូលគេង ដើម្បីការពារការស្ទះរន្ធញើស។
• ត្រូវងូតទឹកភ្លាម បន្ទាប់ពីបញ្ចេញកំលាំងខ្លាំង ព្រោះថា ប្រេង និងញើសនៅលើស្បែក អាចបង្កឱ្យកើតមានមុនបាន។
• ជៀសវាងការប៉ះពាល់ ឬកេះ នៅតំបន់ដែលមានបញ្ហា ព្រោះវាអាចបង្កឱ្យ ការកើតមុនកាន់តែច្រើន៕
ប្រភព៖cool
No comments:
Post a Comment