Saturday, July 25, 2015

តើ​មាន​ផលវិបាក​អ្វី​កើតឡើង​នៅ​ពេល​ដែល​ជាតិ​ស្ករ​ក្នុង​ឈាម​ចុះ​ទាប​?

រាងកាយ​របស់​យើង​ត្រូវការ​ជាតិ​ស្ករ​ផ្គត់ផ្គង់​ដែល​ស្ថេរភាព​មួយ​ ក្នុង​គោលបំណង​ដើម្បី​អោយ​វា​មាន​ដំណើរការ​បាន​ត្រឹមត្រូវ​។​ប្រសិនបើ​ កម្រិត​នៃ​ជាតិ​ស្ករ​ចុះ​ទាប​ពេក​វា​អាច​បង្ក​បញ្ហា​អោយមាន​ប៉ះពាល់​ទៅលើ​ ខួរក្បាល​របស់​អ្នក​ដូចជា​៖

  • ​វង្វេង​ឬ​អសមត្ថភាព​ក្នុង​ការបំពេញ​ភារកិច្ច​ប្រចាំថ្ងៃ​
  • ​ស្រវាំងភ្នែក​
  • ​ប្រកាច់​
  • ​សន្លប់​។​
​រោគសញ្ញា​ដែល​អាច​កើត​មាន​មុនពេល​ប៉ះពាល់​ដល់​ខួរក្បាល​មានដូចជា​៖
  • ​ញ័រ​ទ្រូង​
  • ​ញ័រ​ដៃ​
  • ឆាប់​ភ័យ​
  • ​បែក​ញើស​
  • ​ឃ្លាន​។​
​ប្រសិនបើ​មិន​ធ្វើការ​ព្យាបាល​នោះ​វា​អាច​នាំអោយ​៖
  • ​ប្រកាច់​
  • ​ការបាត់បង់​ស្មារតី​
  • ​អាច​ឈាន​ដល់​ស្លាប់​ចំពោះ​អ្នកជំងឺ​ទឹកនោមផ្អែម​៕

No comments:

Post a Comment